មនុស្សប្រុសម្មាក់នេះ


អ្នកយល់ទឹកមុខប្រភេទនេះទេ?
រូបភាពពាក់ព័ន្ធ
        តើមនុស្សប្រុសគ្រប់រូបសុទ្ធតែសាវាមែនទែ? ហើយដែលឆ្ងល់ទេថាហេតុធ្វើបានជាមនុស្សប្រុសអីក៏សាវាម្លេះ? មានហេតុផលទេ? ល្អឬអាក្រក់? ហើយតើអ្នកដែលសួរខ្លួនឯងថាសាកសមជាមនុស្សដែលគាត់ខ្វះមិនបានដែលទេ?
       ថៃនេះខ្ញុំនឹងនិយាយពីខ្លួនឯងដែលជាមនុស្សប្រុសមួយរូបនឹងគេដែរ។ មានរឿងជាច្រើនដែលខ្ញុំបានជួបប្រទេះកន្លងមក ហើយខ្ញុំក៏នៅមានរឿងជាច្រើនទៀតដែលនឹងត្រូវជួបប្រទេះទៅថ្ងៃមុខ។
       វ័យខ្ញុំទើបតែ២៣ឆ្នាំទេ ជាមនុស្សប្រុសសាមញ្ញធម្មតាទេ ជាកូនអ្នកស្រុកស្រែចម្ការនតំបន់ដាច់ស្រយ៉ាលទៀត ហើយមានឪពុកម្តាយដែលមិនបានរៀនចប់ទី ៥ ៦ ផង តែពួកគាត់មានសម្ថតិភាពអាចចឹញឹមកូន៤រូបបានរហតូមកដល់សព្វថ្ងៃនេះ។
      ក្នុងវ័យកំពុងតែបន្តរការសិក្សានៅកំម្រិតថា្នក់ឧត្តមសិក្សានៅរាជជាធានីភ្នំពេញក្នុងសាលារដ្ឋបង់ថ្លៃមួយកន្លែង ហើយជាពិសេសធ្វើការងារផងដែរ  នេះជាបច្ចុប្បន្នភាពរបស់ខ្ញុំ។
      រឿងដែលកំពុងប្រឈមនោះគឺ ការសិក្សា ការងារ គ្រួសារ និឹងសេ្នហា។ ប្រាកដណាស់យុវវ័យជាច្រើនក៏មិនខុសពីរូបខ្ញុំប៉ុន្មានទេមើលទៅ។ មានរូបគឺមានទុក្ខនេះជារឿងធម្មតារបស់ធម្មជាត់របស់សត្វលោក។
      គ្រួសារ៖ ពិតជាគួរអោយបារម្មណ៍ណាស់អំពីជីវភាពរបស់គ្រួសារខ្ញុំ ឪពុកម្តាយកាន់តែចាស់ ហើយរឿងធំនោះគឺជំពាក់លុយធនាគាស្មើរនឹងជិតមួយមឺនដុល្លា (ធ្វើផ្ទះ) នេះដើមដោយបងស្រីច្បងគាត់ចង់បានអោយលោកឪពុកអ្នកម្តាយរស់នៅបានស្រួលស្របពេលដែលកូនៗមិនបាននៅជាមួយ។ តែលទ្ធផលឥឡូវបងស្រីខ្ញុំការប្តីបាត់ហើយ។ តែគាត់មិនបានទុកចោលក្រុមគ្រួសារនេះដែរ។ អ្នកយល់ដែលទេនៅពេលដែលខ្លួនមានគ្រួសារពីរតើអ្នកត្រូវគិតរឿងប៉ុន្មានជំពួកទៅ? ជាពិសេសស្របពេលដែលគ្រួសារដើមកំពុងតែជំពាក់លុយគេ ហើយគ្រួសារខ្លូនឯងទើបតែការួច ថែមទាំងស្របពេលជីវភាពលំបាកទៀតហើយប្រាក់ខែក៏តិច ចំណាយច្រើនច្រកជាងចំណូល។ តើអនាគត់មានកើតទេ? 
             ក្នុងនាមជាកូនប្រុសម្នាក់មិនមានអី្វត្រូវតូចចិត្តទេ ផ្ទុយទៅវិញមានតែការខិតខំប្រឹងប្រែងទៅមុខជានិច្ច តែអាណិតឪពុកម្តាយព្រោះពួកគាត់មានការបារម្មណ៍ច្រើនណាស់ បងស្រីក៏ចឹងដែរ។ មិនដែលរាថាយនិងបញ្ហាឡើយ កូនម្នាក់នេះនិឹងកែស្ថានភាពក្រនេះត្រឹមតែវ័យកូនអោយបានចប់ ព្រោះមិនចង់អោយភាពក្រធ្លាក់ទៅដល់កូនៗឬចៅៗឬខ្មួយៗឡើយ។ 
       ការសិក្សារ៖ គឺជារឿងសំខាន់សំរាប់ខ្ញុំ ដែលត្រូវដោះស្រាយអោយបាន​ ដើម្បីឈានដល់គោលដៅ អ្នកប្រកដជាយល់ហើយអំពីររឿងនេះ។
       ការងារ៖ ការងារក៏សំខាន់ដែល តែដូចជាមិនទាន់មានបញ្ហាចោទសំរាប់ខ្ញុំប៉ុន្មានទេ ចឹងខ្ញុំសូមមិនធ្វើការបកស្រាយទៅចុះ។
       ស្នេហារ៖  រឿងនេះមិនអាចខ្វះបានទេព្រោះវាជាធម្មជាតិរបស់មនុស្សប្រុសស្រីអាស្រ័យទៅតាមមនុស្សម្មាក់ៗ។ ចំពោះរឿងខ្ញុំវិញ កាលមុនធ្លាប់មានមនុស្សម្មាក់ដែលស្រលាញ់គ្នាតែឥឡូវគាត់ការបាត់ហើយ តែសព្វថ្ងៃនេះមានមនុស្សដែលរស់នៅនឹងខ្ញុំ ហើយមានមនុស្សស្រីពីរនាក់ផ្សេងទៀតកំពុងនៅស្រឡាញ់រូបខ្ញុំទាំងពួកគាត់ដឹងថារូបខ្ញុំមានសង្សាទៅហើយ។ ខ្ញុំមិនបានលាក់ម្មាក់ណាទេពួកគាត់ដឹងគ្រប់គ្នាហើយ តែរឿងដែលពិបាកនោះគឺមនុស្សម្មាក់មិនអាចស្រឡាញ់មនុស្សច្រើននាក់ក្នុងពេលតែមួយបានទេ។ តែវាគួរអោយសោកស្តាយណាស់ព្រោះអី ការស្រឡាញ់វាបានស្រឡាញ់បាត់ទៅហើយ។ តែក្នុងនោះមានតែម្នាក់គាត់ដែលត្រូវជ្រើសរើស។ សូមប្រាប់ចុះ ខ្ញុំក៏មិនបានតាំងចិត្តផើ្តមអោយកើតឡើងរឿងចឹងដែល។ តើអ្នកដឹងស្ថានការណ៍បែបនឹងទេ? វាពិតជាលំបាកណាស់ម្មាក់ៗមានតែការខួចចិត្តអន់ចិត្ត សោកស្តាយ ខ្លាចបាត់បង់មនុស្សដែលខ្លួនស្រលាញ់ុំ។ 
        ខ្ញុំពិតជាសុំទោស រឿងនេះកើតឡើងដោយសាររូបខ្ញុំ គ្មានអ្វីទៅប៉ះប៉ូវចិត្តអ្នកទាំងអស់គ្នាចំពោះរឿងកន្លងមកទេ។ រឿងដែលសុំចិត្តនោះគឺចង់បន្តររាប់អានអ្នកទាំងអស់គ្នាលើសពីមិត្តធម្មតាតទៅទៀ។
         សូមផ្តាំផ្ងើទៅមនុស្សប្រុសដូចគ្នាកុំធ្វើដូចរូបខ្ញុំចឹងអីមិនល្អទេ ព្រោះមានតែការខូចចិត្ត ហើយគេអាចស្អប់យើងទៀតផង។
         សូមអរគុណដែលលោកអ្នកបានចូលអាន។ ខ្ញុំនឹងបន្តរសរសេរទៅទៀតតែលូវអស់ថ្មកំព្យូទ័ហើយ។
        



Comments