ក្រុមប្រឹក្សាធម្មនុញ្ញ


   ក្រុមប្រឹក្សាធម្មនុញ្ញ






1.   ក្រុមប្រឹក្សាធម្មនុញ្ញជាអ្វី?

        ក្រុមប្រឹក្សាធម្មនុញ្ញ គឺជាស្ថាប័នកំពូលមួយ​​ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣សម្រាប់ការពារការគោរពរដ្ឋធម្មនុញ្ញ បកស្រាយរដ្ឋធម្មនុញ្ញ និង ច្បាប់ដែលសភាបានអនុម័ត និង 
ព្រឹតសភាបានពិនិត្យចប់សព្វគ្រប់ហើយ និង សម្រេចអំពីករណវិវាទកម្មទាក់ទងនិងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា​។




ចាប់ដំណើរការពេញលក្ខណៈនៅថ្ងៃទី ១៥ខែ មិថុនា ឆ្នាំ១៩៩៨ ជាលើកទីមួយក្នុងប្រវត្តិសាស្រ្តកម្ពុជា។

-       សមាសភាពនៃក្រុមប្រឹក្សាធម្មនុញ្ញមានប្រធាន ១រូប និងសមាជិកចំនួន​ ៨រូប។ ប្រធានត្រូវបានជ្រើសតាំងដោយ សហសេវិក ទាំង ៩រូបតាមមតិភាគច្រើនដាច់ខាតរៀងរាលបីឆ្នាំម្ដង ក្រោយពីសមាជិកថ្មី ៣រូប ចូលកាន់តំណែង។ប្រធានមានឋានៈ និងបុព្វសិទ្ធស្មើ និងប្រធានរដ្ឋសភា។ ជាធម្មតាអាណាត្តិរបស់សមាជិកគឺ ៩ឆ្នាំ ប៉ុន្តែសមាជិកចំនួន ៣រូបត្រូវបានជ្រើសតាំង ឬតែងតាំងរាល់៣ឆ្នាំម្ដង។ក្នុង​អាណ​ត្ដិ​ទី១ ត្រូវបានតែងតាំង ឬ​ជ្រើសតាំង​សមាជិក​ខ្លះ​សម្រាប់​បី​ឆ្នាំ ខ្លះ​សម្រាប់​ប្រាំមួយ​ឆ្នាំ  និង​ខ្លះទៀត សម្រាប់ ប្រាំបួន​ឆ្នាំ។ សមាជិក ៣រូប​តែងតាំង​ដោយ  ព្រះមហាក្សត្រ​ផ្ទាល់៣រូប ជ្រើសតាំង​ដោយ​រដ្ឋសភា និង ៣រូប​ទៀត  ជ្រើសតាំង​ដោយ​ឧត្ដម ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម។ សមាជិក​ទាំងអស់​ត្រូវ​បានតែងតាំង   ជ្រើស​តាំងពី​ចំណោម ឥស្សរជន ដែលមាន​ស​ញ្ជា​តិ​ខ្មែរ​ពី​កំណើត មាន​អាយុ​យ៉ាងតិច  ៤៥ឆ្នាំ មានបទពិសោធន៍​ការងារ​យ៉ាងតិច ១៥ ឆ្នាំ និង មាន​សញ្ញាប័ត្រ   ឧត្ដមសិក្សា​ឡើងទៅ ក្នុង​វិស័យ​ច្បាប់ រដ្ឋបាល ការទូត និង សេដ្ឋកិច្ច 

-       ជាគោលការណ៍ ក្រុមប្រឹក្សាធម្មនុញ្ញ​មិនអាច​យក​បញ្ហា​ណាមួយ​មក​ពិនិត្យ​ដោយ​ខ្លួនឯង​បានឡើយ   មានតែ​ ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា ប្រធាន រដ្ឋសភា  នាយករដ្ឋមន្ដ្រី សមាជិក​ព្រឹទ្ធសភា​មួយ​ភាគ​បួន និង​អ្នកតំណាងរាស្ដ្រ​មួយ​ភាគ​ដប់  ឬ​តុលាការ​ប៉ុណ្ណោះ ដែល​អាច​សុំ​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យ ធម្មនុញ្ញភាព  នៃ​ច្បាប់​បាន   ប្រជារាស្ដ្រ  និង​គណបក្សនយោបាយ​អាច  លើកសំណើ ឬ​ប្ដឹងទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​តាម​ល័ក្ខខ័ណ្ឌ ដែលមាន​ចែង នៅ​ខាងក្រោយ។

2.      ប្រ​វ​ត្ដិ​ក្រុមប្រឹក្សាធម្មនុញ្ញនៃ​ព្រះរាជាណាចក្រ​កម្ពុជា
នៅក្នុង​ប្រ​វ​ត្ដិ​សាស្ដ្រ​កម្ពុជា​ពុំ​ដែលមាន​ប្រព័ន្ធ​ត្រួតពិនិត្យ​ធម្មនុញ្ញភាព​ទេ ។ រដ្ឋធម្មនុញ្ញ​ថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ១៩៤៧ ដែល​បាន​កែប្រែ​បន្ដបន្ទាប់ រហូតដល់ ថ្ងៃទី ៣១ ខែ​មិនា ឆ្នាំ១៩៦៤ ក៏បាន​និយាយ​នៅក្នុង​មាត្រា ១១៩ តែ​ពី​សិទ្ធិ​បកស្រាយ​អត្ថបទ​ធម្មនុញ្ញ ហើយ​មិនមាន​និយាយ​ពី​ការត្រួត ពិនិត្យ​ធម្មនុញ្ញភាព​ទេ ។ សិទ្ធិ​បកស្រាយ​ចុងក្រោយ​ជា​របស់​រដ្ឋសភា ។ រដ្ឋធម្មនុញ្ញ​សា​ធាណ​រដ្ឋ​ខ្មែរ ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៧២ បាន​បង្កើ់ត​ឱ្យ មាន​ប្រព័ន្ធ​ត្រួតពិនិត្យ​ធម្មនុញ្ញភាព​មួយ​ដែរ​ដែល​ដាក់ឈ្មោះថា “ តុលាការ​ធម្មនុញ្ញ ”។ ទោះបីជា​មានឈ្មោះ​ជា​តុលាការ​ធម្មនុញ្ញ​ក៏ដោយ​ក៏​អង្គការ នេះ​ស្ថិតនៅ​ដោយឡែក​ពី​អង្គការ​តុលាការ​ដែរ ។ ការបង្កើ់ត​នេះ​គឺ​ពិតជា​ទទួល​ឥទ្ធិពល​ប​ស្ចឹ​ម​ប្រទេស​យ៉ាង​ប្រត្យក្ស។ ការមកដល់​នៃ​របប​ខ្មែរក្រហម នៅ​ឆ្នាំ ១៩៧៥ បាន​នាំមក​នូវ​ការកាប់សម្លាប់​ប្រជាជន និង​កំទេច​បំផ្លាញ​រចនាសម្ព័ន្ធ​ទាំងអស់​ព្រមទាំង​ជាន់ឈ្លី​ក្បួនច្បាប់​ទាំងឡាយ​គ្មាន​សល់​រហូតដល់ ដំណាច់ឆ្នាំ ១៩៧៨ ។ ក្រោយ​ថ្ងៃ​រំដោះ ៧ មករា ឆ្នាំ ១៩៧៩ ទន្ទឹមនឹង​ការកសាង​ប្រទេសជាតិ​ឡើងវិញ​គ្រប់​វិស័យ​ការស្ដារ​ប្រព័ន្ធ​ច្បាប់​ក៏មាន​សកម្ម ភាពខ្លាំង​ក្លា​ណាស់ដែរ ។ រដ្ឋធម្មនុញ្ញ​សាធារណរដ្ឋ ប្រជាមានិត​កម្ពុជា​ឆ្នាំ ១៩៨១ អនុញ្ញាតឱ្យ​មានការ​បកស្រាយ​ច្បាប់​ដោយ​ក្រុមប្រឹក្សារដ្ឋ​ក្នុងឋានៈ ជា​អង្គការ​អចិន្ដ្រៃយ៍ របស់​រដ្ឋសភា ។ ចាប់ពី​ឆ្នាំ ១៩៨៩ ដល់ ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ១៩៩៣ រដ្ឋធម្មនុញ្ញ​នៃ រដ្ឋ​កម្ពុជា​បាន ចែង​អំពី​ការបកស្រាយ ច្បាប់ ដោយ​គណៈកម្មាធិការ អចិន្ដ្រៃយ៍​រដ្ឋសភា ។ ប៉ុន្ដែ​នៅពេលនោះ​ការបកស្រាយ​រដ្ឋធម្មនុញ្ញ និង​ការត្រួតពិនិត្យ​ធម្មនុញ្ញភាព នៃ​ច្បាប់​ពុំទាន់​មាន នៅឡើយ ។ រដ្ឋធម្មនុញ្ញ​ថ្មី​ដែល​បានអនុម័ត​នៅ​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ ដោយ​សភាធម្មនុញ្ញ​ដែល​កើតចេញពី​ការបោះឆ្នោត​រៀបចំ​ដោយ​អង្គការ សហប្រជាជាតិ ពី​ឆ្នាំ ១៩៩៣ ត្រូវបាន​ប្រកាស​ឱ្យប្រើ​នៅ​ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ១៩៩៣ ។ នេះ​គឺជា​ការវិល​ត្រលប់​ទៅរក​ឥទ្ធិពល​ប​ស្ចឹ​ម​ប្រទេស​ជា ថ្មី​ម្ដងទៀត ។
ជំពូក XII ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​និយាយ​អំ​ពី “ ក្រុមប្រឹក្សាធម្មនុញ្ញ ” ដែលមាន​ចំណុច​ជាច្រើន​ធ្វើ​ឱ្យគេ​នឹកគិត​ទៅដល់​ក្រុមប្រឹក្សាធម្មនុញ្ញ​នៃ​ប្រទេស បារាំង ។ ប៉ុន្ដែ​ទោះជា​យ៉ាងណាក៏ដោយ ក៏​នៅមាន​ចំណុច​ខុសគ្នា ពី​បែប​បារាំង​ដែរ ពិសេស​ការពិនិត្យ​ធម្មនុញ្ញភាព នៃ​ច្បាប់​ក្រោយ​ពេលដែល​ច្បាប់​នោះ ត្រូវបាន ប្រកាស​ឱ្យប្រើ​ហើយ និង​សវនាការ​សាធារណៈ​នៅក្នុង​ការ​ជំនុំ​ជំ​រះ វិវាទ​ទាក់ទង និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ ។ សវនាការ​សា ធា​រណៈ​នេះ មានចែង​នៅក្នុង​ច្បាប់​ស្ដីពី​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ដ្រ ដែល​បានប្រកាស​ឱ្យប្រើ​នៅ ថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ១៩៩៧ ។ គួរ​កត់​សំ គាល់​ដែរ​ថា រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ត្រូវបានធ្វើ​វិសោធនកម្ម ២លើក​មកហើយ លើក​ទី ១ នៅ​ថ្ងៃទី១៤ ខែ​កក្ដ​ដា ឆ្នាំ ១៩៩៤ ដើម្បី​ធ្វើ ប្រតិភូកម្ម​ព្រះ​ហ​ស្ថ​លេខា​ព្រះមហាក្សត្រ​ទៅជូន​ប្រមុខរដ្ឋស្ដីទី និង លើក​ទី ២ នៅ​ថ្ងៃទី ៨ ខែ សីហា ឆ្នាំ ១៩៩៩ ដើម្បី​ប​ងើ់្ក​ត ព្រឹទ្ធសភា ។
3.     និមិត្តសញ្ញា នៃក្រុមប្រឹក្សាធម្មនុញ្ញ

និ​មត្ដ​សញ្ញា​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ​មាន​រូប​ព្រះព្រហ្ម​មាន​ព្រះភ័ក្ដ្រ៤ និង ព្រះ​ហ​ស្ថ៤ កាន់​កេតនភណ្ឌ គង់​លើ​បល្ល័ង្ក។ ព្រះព្រហ្ម ជា​និ​មិ​ត្ដ​រូប​នៃ​អ្នកបង្កើ់ត​លោក ។ ព្រះភ័ក្ដ្រ​ព្រះព្រហ្ម តំណាងឱ្យ​ព្រហ្ម​វិហារធម៌​ទាំង​បួន​គឺ មេ​ត្ដា ករុណា មុទិតា និង ឧបេក្ខា ។ ព្រះ​ហ​ស្ថ ឆ្វេង ខាងលើ​កាន់​ផ្កាឈូក តំណាង​ការកកើត ព្រះ​ហ​ស្ថ ឆ្វេង ខាងក្រោម​កាន់​សាស្ដ្រា តំណាង​គម្ពីរ​ក្បួន ច្បាប់ ព្រះ​ហ​ស្ថ សាំ្ដ ខាងលើ​កាន់​ផ្គាំ តំណាងឱ្យ​ការ​រំងាប់​អារម្មណ៍ ការ​ឧទ្ទិស​កុសល ការ​ចំរើន​ភាវនា រក​អំពើ​ល្អ ផ្លូវធម៌ ផ្លូវលោក ព្រះ​ហ​ស្ថ ស្ដាំ ខាងក្រោម​កាន់​ពួច​ទឹក តំណាង​ទឹក​អ​ម្រិ​ត​ប្រោះព្រំ ឱ្យ​សុខ​សប្បាយ​ត្រជាក់ត្រជុំ ឱ្យ​រស់ ។

 II.      សមាសភាព និងនិតិវិធី
   1.​ សមាសភាព
v  ចំនួនសមាជិកទាំងអស់ ៖ ៩រូប
v  ស្ថានប័នមានអំនាចតែងតាំង និង ជ្រើសតាំង
-ព្រះមហាក្សត្រតេងតាំង ៣រូប តាមព្រះរាជក្រឹត្យ
-ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បោះឆ្នោតជ្រើសតាំង ៣រូប ដែលបន្ទាប់មក ត្រូវបានតែងតាំង ដោយព្រះរាជក្រឹត្យ
-​រដ្ឋសភា បោះឆ្នោតជ្រើសតាំង ៣រូបដែលបន្ទាប់មកត្រូវបានជ្រើសតាំងដោយ ព្រះរាជក្រឹត្យ
·         ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ
​​​​​                    ​ប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវបានជ្រើសតាំងឡើងតាមការបោះឆ្នោត ដោយសមាជិក ក្រុមប្រឹក្សាធម្មនុញ្ញរៀងរាល់​ ៣ឆ្នាំម្ដង តាមមតិភាគច្រើនដាច់ខាតនៃសមាជិតទាំងមូលបន្ទាប់ពីសមាជិតថ្មី ៣រូបរូលកាន់ដំណែង។ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញចាស់អាចជ្រើសតាំងជាថ្មីបាន។
v  លក្ខណៈសម្បត្តិរបស់សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ
សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវបានជ្រើសតាំងក្នុងចំណោមឥស្សរជនដេល៖
-       មានសញ្ជារតិខ្មែរពីកំណើត
-       មានអាយុយ៉ាងតិច ៤៥ ឆ្នាំ
-       មានបទពិសោធន៍ក្នុងការងារយ៉ាងតិច ១៥ឆ្នាំ
-       មានសញ្ញាប័ត្រចាប់ពីឧត្តមសិក្សាឡើងទៅខាងច្បាប់ រដ្ឋាបាល ខាងការទូត ឫខាងសេដ្ឋកិច្ច។
v  អណាត្តិ ៩ឆ្នាំ
·         ការតែងតាំង និងជ្រើសតាំងជាថ្មី
ក្នុងរយៈពេល ៣ឆ្នាំម្ដង សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ៣រូប ផ្លាស់ប្តូរ និងតែងតាំងជាថ្មី គឺតែងតាំងដោយព្រមហាក្សត្រ ១រូប ជ្រើសតាំងដោយឧត្តមក្រុមប្រឹក្សាអង្គចៅក្រម ១រូប និងជ្រើសតាំងដោយរដ្ឋសភា ១រូប។ នៅអណាត្តិទី១ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសមាជិក ៣រូប​ តែងតាំង​ និង ជ្រើសតាំងសម្រាប់រយៈពេល ៣ឆ្នាំ ៣រូប តែងតាំង និងជ្រើសតាំងសម្រាប់រយៈពេល ៦ឆ្នាំ និង ៣រូបតែងតាំង និងជ្រើសតាំងសម្រាប់រយៈពេល ៩ឆ្នាំ។ សមាជិកមកជំនួសថ្មីដែលអណាត្តិមានតិច​ជាង ឬស្មើនិង ៣ឆ្នាំ អាចត្រូវតែងតាំង ឬជ្រើសតាំងសម្រាប់មួយអាណាត្តិទៀតបាន។
·         មុខងារសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ មានវិសមភាពជាមូយសកម្មភាព ទាំងអស់នៅក្នុងមុខងារសាធារណៈ និងមុខងារជា៖
-       សមាជិកព្រឹទ្ធសភា
-       តំណាងរាស្រ្ត
-       សមាជិករដ្ឋាភិបាល
-       ប្រធាន និង អនុប្រថានគណបក្សនយោបាយ
-       ប្រធាន និង អនុប្រធានសហជីព
-       ចៅក្រមក្នុងមុខតំណែង
នៅក្នុងអណាត្តិរបស់ខ្លួន សមាជិកក្រុមប្រឹក្សាមិនត្រូវបំពេញតំណែង ឬមុខរបរណាមួយផ្សេងទៀតឡើយ។
·         អភ័យឯសិទ្ធិ
សមាជិកក្រុមប្រឹក្សាធម្មនុញ្ញមិនត្រូវទទួលខុសត្រូវខាងបទព្រហ្មទណ្ឌ ឬបទរដ្ឋប្បវេណីណាមួយ ចំពោះការសម្រេចដែលបានធ្វើឡើងនៅពេលបំពេញភារកិច្ចជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញឡើយ។
v  ឋានៈ និងបុព្វសិទ្ធិ
-       ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានឋានៈ បុព្វសិទ្ធិស្មើនិងប្រធានរដ្ឋសភា
-       សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ មានឋានៈ និងបុព្វសិទ្ធិស្មើនិងអនុប្រធានរដ្ឋសភា
·         ការដកចេញពីតំណែង
ការសម្រេចចិត្តដកក្រុមប្រឹក្សាធម្មនុញ្ញណាមួយពីតំណែងតម្រូវអោយមានការយល់ព្រមពី សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ពីរភាគបី នៃចំនួនសមាជិកក្រុមប្រឹក្សាធម្មនុញ្ញទាំងមូល នៅក្នុងសវនាការមិនសាធារណៈ និងដោយមានវត្តមានរបស់សមីខ្លួន។ ក្រុមប្រឹក្សាធម្មនុញ្ញអាចដកចេញពីតំណែងនៅសមាជិកណាដែលមាន វិសមិតភាពមុខតំណែង ឬមិនដែលបានមកប្រជុំលើសពី៣ដងផ្ទួនៗគ្នា ដោយឥតជូនដំណឹងជាមុន ឬដែលមិនអាចបំពេញមុខងារជារៀងរហូតបានដោយបាត់បង់សមត្ថភាព ខាងបញ្ញា ឬរូបកាយជាអចិន្រែ្តយ៍។
·         ប្រាក់សោធននិវត្តន៍
អតិតសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ទទួលប្រាក់សោធននិវត្តន៍ប្រចាំខែ ស្របតាមលក្ខណ្ឌ និងរូបមន្តសម្រាប់គណនារៀបចំរបបសោធននិវត្តន៍របស់អតិតតំណាងរាស្រ្ត។
-និតិវិធី
·         កូរ៉ូមៈ ​៥ លើ ៩រូប​​​ យ៉ាងតិច
កិច្ចប្រជុំក្រុមប្រឹក្សាធម្មនុញ្ញអាចចាត់ទុក្ខជាបានការ លុះត្រាតែមានសមាជិកចំនួន ៥រូប យ៉ងតិច ចូលរួមប្រជុំតាមការកោះអញ្ជើញរបស់ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ឬដោយសមាជិកដែលមានអាយុច្រើនជាងគេ បើប្រធានមានធុរៈមិនអាចធ្វើបាន។ ការកោះប្រជុំ និងការដឹកនាំអង្គប្រជុំលើកទី១ របស់ក្រុមប្រឹក្សាធម្មនុញ្ញត្រូវធ្វើឡើងដោយសមាជិក ដែលមានអាយុច្រើនជាងគេ ដែលបានធ្វើសច្ចាប្រណិធាន និង ដែលមានអវត្តមាន(ដើម្បីជ្រើសតាំងប្រធានក្រប្រឹក្សាធម្មនុញ្ញ)។
·         បទបញ្ជាផ្ទៃក្នុង
បទបញ្ជាផ្ទៃក្នុងត្រូវបានអនុម័តដោយមតិភាគច្រើនដាច់ខាតនៃសមាជិកក្រុមប្រឹក្សាធម្មនុញ្ញទាំងមូល។បទបញ្ជានេះកំណត់អំពីនិតិវិធីផ្ទៃក្នុងរបស់់ក្រុមប្រឹក្សាធម្មនុញ្ញចែកជា៣ក្រុម
               ដែលមួយក្រុមមានសមាជិក ៣រូប មកពីប្រភពតែងតាំង និងជ្រើសតាំងទាំង៣។ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ចាត់តាំងសមាជិកម្នាក់នៃក្រុមណាមួយជាសមាជិករាយការណ៍សម្រាប់ករណីនីមួយៗ។
·         សម័យប្រជុំបឋម និងសម័យប្រជុំពេញអង្គ
-       ក្រុមនៃក្រុមប្រឹក្សាធម្មនុញ្ញដែលបានទទួលការចាត់តាំង ធ្វើការពិភាក្សាអំពី កាលវិភាគ និងទស្សនៈដែលសមាជិករាយការណ៍បានលើកជូន។ ក្រោយពីក្រុមបានពិភាក្សាចប់សព្វគ្រប់ហើយ ទោះបីការពិភាក្រានោះពុំបានចុះសម្រុងគ្នាក៏ដោយសមាជិករាយការណ៍ ត្រុវដាក់របាយការណ៍របស់ខ្លួនជូនសម័យប្រជុំបឋមនៃក្រុមប្រឹក្សាធម្មនុញ្ញដែលបានកំណត់កាលបរិច្ឆេទដោយប្រធានរួចហើយ។
-       សម័យប្រជុំបឋមគឺជាការប្រជុំរៀបចំសេចក្តីសម្រេចរបស់ក្រុនប្រឹក្សាធម្មនុញ្ញ ដែលសមាជិកម្នាក់ៗអាចបញ្ចេញយោបល់របស់ខ្លួនប៉ុន្តែពុំមានការអនុម័តទេ។ នៅក្នុងអង្គប្រជុំនេះគេអាចដឹងបានអំពីនិន្នាការស្រប ឬមិនស្របទៅនិងសំណុំរឿងដែលបានពិនិត្យ។
-       ដំណាក់កាលចុងក្រោយគឹសម័យប្រជុំពេញអង្គនៃក្រុប្រឹក្សាធម្មនុញ្ញ ដែលនិងចេញសេចក្តីសម្រេចតាមមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិកទាំងមូល។ សម័យប្រជុំពេញអង្គនេះក៏អាចប្រែរូប ទៅជាសវនាការជំរុំជម្រះជាសាធារណៈដែរ នៅក្នុងករណីខ្លះដែលមានចែងដោយច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត។
-       គ្រ់កិច្ចពិភាក្សាទាំងអស់នៅក្នុងអង្គប្រជុំទាំងនោះ ត្រូវចុះក្នុងកំណត់ហេតុរៀបចំដោយគណៈលេខាធិការដែលដឹកនាំដោយអគ្គលេខាធិការ ឬអគ្គលេខាធិការរង។
·         ការសម្ងាត់នៃការពិភាក្សាអនុម័ត
សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវរក្សាការសម្ងាត់ក្នុងការពិភាក្រា និងការបោះឆ្នោតហើយមិនត្រូវបញ្ចេញយោបល់របស់ខ្លួននៅក្នុងអង្គប្រជុំទេ។
·         សុពលភាពនៃសេចក្តីសម្រេចក្រុមប្រឹក្សាធម្មនុញ្ញត្រូវសម្រេចសេចក្តីតាមមតិភាគច្រើនដាច់ខាតនៃសមាជិកទាំងមូល(៥សម្លេង) លើកលែអតែការដកដំណែងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដែលត្រូវសម្រេចតាមមតិភាគច្រើនពីរភាគបីនៃសមាជិកទាំងមូល(៦សម្លេង)។
·         និតិវិធីអនុវត្តចំពោះមុខភាគី  : គឺអនុវត្តតែនៅក្នុងសវនាការជាសាធារណៈទេ។
·         មធ្យាបាយការពារខ្លួន៖ផ្ទាល់មាត់ ឬលាយលក្ខអក្សរ។
·         គ្រប់ករណីទាំងអស់ដែលប្តឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញមិនតម្រូវអោយបង់ប្រាក់ទេ។

III.      សមត្ថកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ
-       ព្រះមហាក្សត្រទ្រង់ពិគ្រោះមតិក្រុមប្រឹក្សាធម្មនុញ្ញចំពោះសេចក្តីស្នើទាំងឡាយ ដែលសុំធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញ
-       ក្រុមប្រឹក្សាធម្មនុញ្ញមានសមត្ថកិច្ចធានាការពារគោរពរដ្ឋធម្មនុញ្ញ បកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់ ដែលសភាបានអនុម័ត និងព្រឹទ្ធសភាបានពិនិត្យសព្វគ្រប់ហើយក្នុងក្រប់ខ័ណ្ឌនៃការត្រួតពិនិត្យធម្មនុញ្ញភាព។
-       ក្រុមប្រឹក្សាធម្មនុញ្ញមានសិទ្ធិពិនិត្យ និងសម្រេចអំពីករណីវិវាទកម្មទាក់ទងនិងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។
-       ក្រុមប្រឹក្សាធម្មនុញ្ញ និងសម្រេចលើបណ្តឹងតវ៉ាការចុះបញ្ជីគណបក្សនយោបាយនៅក្រដួងមហាផ្ទៃ។
-       ការអនុម័តទាំងឡាយរបស់រដ្ឋសភា ដេលផ្ទុយនិងគោលការណ៍រក្សាការពារឯករាជ្យ អធិបតេត្យភាព បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជាហើយដែលនាំអោយប៉ះពាល់ដល់ឯកភាពនយោយបាយ ឬការគ្រប់គ្រងរដ្ឋបាលរបស់ប្រទេសជាតិ និងត្រូវចាត់ទូកជាអាសាសូន្យ។ ក្រុមប្រឹក្សាធម្មនុញ្ញជាអង្គការតែមួយគគ់ ដែលមានសមត្ថកិច្ចសំរេចពីមោឃភាពនេះ។
-       ក្រោយពីច្បាប់ណាមួយប្រកាស់អោយប្រើស់ប្រចារាស្រ្តមានសិទ្ធិប្តឹងអំពីធម្មនុញ្ញភាពនៃច្បាប់ទៅក្រុមប្រឹក្សាធម្មនុញ្ញបាន តាមរយៈប្រធានរដ្ឋសភា ឬដំណាងរាស្រ្តចំនួនមួយភាគដប់។
-       បុគ្កលដែលជាប់ពាក់ព័ន្ធក្នុងរឿងក្តីណាមួយ ហើយរឿងក្តីនោះឡើងដល់តុលាការបុគ្កលនិះអាចលើកអំពីធម្មនុញ្ញភាពនៃបទបញ្ញាតិ្តណាមួយនៃច្បាប់ ឬស្ថាប័ននានាដែលគេអះអាងថាប៉ពាល់ដល់សិទ្ធិសេរីភាពជាសារវន្តណាមួយរប់គេជូនតុលាការបាន។
អ្នកមានសិទ្ធិដាក់សំណើរ ឬបណ្តឹងមកក្រុមប្រក្សាធម្មនុញ្ញ
ក្រុមប្រឹក្សាធម្មនុញ្ញទទួលពិនិត្យ​ ដោះស្រាយសំណើ ឬបណ្តឹងជានិច្ចជាកាលតាមរយៈនៃការស្នើសុំពីខាងក្រៅមិនមែនក្រុមប្រឹក្សាធម្មនុញ្ញខ្លួនឯងចាប់យកមកពិនិត្យវិនិច្ឆ័យដោយឯកឯងនោះទេ។ អ្នកសែលមានសិទ្ធិក្នុងការធ្វើបណ្តឹង ឬលើកសំណើត្រូវបានបែងចែកដោយឡែកទៅតាមប្រភេទ និងកម្មវត្ថុនសបណ្តឹង ឬសំណើមានដូចខាងក្រោម៖
ប្រភេទ កម្មវត្ថុ​នៃ​សំណើ
សមាសភាព​អ្នកមាន​សិទ្ធិ​ដាក់សំណើ
១. ពិនិត្យ​ធម្មនុញ្ញ ជា​អតិ​កាល (មុន​ពេលដែល​ច្បាប់​ប្រកាស​ឱ្យប្រើ)
ក.​មិន​ដាច់ខាត
ច្បាប់​ស្ដីពី​ការផ្ដល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​អន្ដរជាតិ អនុសញ្ញា​អន្ដរជាតិ
ច្បាប់​ធម្មតា
ព្រះមហាក្សត្រ
ប្រធានព្រឹទ្ធសភា
ប្រធានរដ្ឋសភា
នាយករដ្ឋមន្ដ្រី
តំណាងរាស្ដ្រ ចំនួន ១ ភាគ ១០
សមាជិក​ព្រឹទ្ធសភា ចំនួន ១ ភាគ
ខ. ជាដាច់ខាត
បទបញ្ជាផ្ទៃក្នុង វិសោធនកម្ម​បទបញ្ជា​ផ្ទៃក្នុង​របស់​ព្រឹទ្ធសភា
បទ​បញ្ញា​ផ្ទៃក្នុង វិសោធន​កម្មបទ​បញ្ញា​ផ្ទៃក្នុង​របស់​រដ្ឋសភា
ព្រះរាជក្រម​ប្រកាស​ឱ្យប្រើ​ច្បាប់រៀបចំអង្គការ 

ប្រធាន​ព្រឺទ្ធសភា
ប្រធានរដ្ឋសភា
ប្រធានរដ្ឋសភា
២. ពិនិត្យ​ធម្មនុញ្ញភាព ជា​បច្ឆាកាល (ក្រោយ​ពេលដែល​ច្បាប់​ប្រកាស​ឱ្យប្រើ)
ព្រះរាជក្រម ក្រឹត្យ-ច្បាប់​ដែល​នៅ​ជា​ធរមាន
បទបញ្ជាផ្ទៃក្នុង​របស់​ព្រឹទ្ធសភា និង រដ្ឋសភា
៣.បកស្រាយ
រដ្ឋធម្មនុញ្ញ
ព្រះរាជក្រម ក្រឹត្យ-ច្បាប់​ដែល​នៅ​ជា​ធរមាន
បទបញ្ជាផ្ទៃក្នុង​ព្រឹទ្ធសភា និង រដ្ឋសភា 
ព្រះមហាក្សត្រ
ប្រធានព្រឹទ្ធសភា
ប្រធានរដ្ឋសភា
នាយករដ្ឋមន្ដ្រី
តំណាងរាស្ដ្រ ចំនួន  ភាគ ១០
សមាជិក​ព្រឹទ្ធសភា ចំនួន ១ ភាគ
តុលាការ
ប្រជារាស្ដ្រ​ធ្វើសំណើប៉ុន្ដែ​ពុំ​ដោយផ្ទាល់​ទេ ត្រូវ​ឆ្លង​តាមរយៈ​ប្រធាន​ព្រឹទ្ធសភា ប្រធានរដ្ឋសភា សមាជិក​ព្រឹទ្ធសភា ១ ភាគ ៤ តំណាងរាស្ដ្រ ១ ភាគ១០
         

.       អ្នកមានសិទ្ធិដាក់សំណើសុំពិនិត្យធម្មនុញ្ញភាពនសច្បាប់ ការបកស្រាយរដ្ឋធម្មនុញ្ញនិងច្បាប់ និងបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា ឬព្រឹទ្ធសភា
          ខ.       អ្នកមានសិទ្ធិដាក់បណ្តឹងតវ៉ាដែលទាក់ទងនិងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត
ក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យនិងសំរេចលើបណ្តឹងតវ៉ាពីសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប)តែប៉ុណ្ណោះ លើកលែងតែករណីប្តឹងពីលទ្ធផលបណ្តោះអាសន្នទើបបុគ្កលគណបក្សនយោបាយដែលឈរឈ្មោះបោះឆ្នោតអាចដាក់បណ្តឹងដោយផ្ទាល់មកក្រុមប្រឹក្សាធម្មនុញ្ញក្នុងរយៈពេល​៧២ម៉ោងបន្ទាប់ពីការប្រកាសលទ្ធផលបោះឆ្នោតបណ្តោះអាសន្ន ក្នុងករណីដែលបណ្តឹងនេះមិនបានដាក់ប្តឹងទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យ និង  សំរេចលើបណ្តឹងតវ៉ាការចុះបញ្ចីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ។
ប្រភេទ​កម្មវត្ថុ​នៃ​បណ្ដឹង
សមាសភាព​អ្នកមាន​សិទ្ធិ​ដាក់​បណ្ដឹង
១-ការចុះបញ្ជី គណបក្សនយោបាយនៅ​ក្រសួងមហាផ្ទៃ
គណបក្សនយោបាយ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា(៥ថ្ងៃ​យ៉ាងយូរ បន្ទាប់​ពីថ្ងៃ​ទទួល​លិខិត​ជូនដំណឹង​បដិសេធ ពី​ក្រសួងមហាផ្ទៃ។ក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យ​សំរេច ក្នុង​រយៈពេល ៣០ថ្ងៃ​យ៉ាងយូរ បន្ទាប់ពី​ទទួល​បណ្ដឹង)
២-ការតវ៉ា​ពី​បេក្ខភាព បញ្ជីរាយនាម​បេក្ខជន
សាមីខ្លួន សាមី​គណបក្សនយោបាយ(៥ថ្ងៃ​យ៉ាងយូរ​ បន្ទាប់​ពិ​ថ្ងៃ​ទទួល លិខិតជូនដំណឹង​បដិសេធ​ពី គជប។ ក្រុមប្រឹក្សាធម្មនុញ្ញ​ពិនិត្យ​សំរេច ក្នុង​រយៈពេល១០ថ្ងៃ យ៉ាងយូរ​បន្ទាប់ពី​ទទួល​បណ្ដឹង)
៣-ការសុំ​ចុះឈ្មោះ​បោះឆ្នោត
  - 
ការបាត់​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត
  - 
ជំទាស់​នឹង​ការចុះឈ្មោះ​ក្នុង​បញ្ជីបោះឆ្នោត
  - 
ការរក្សា​ទុក​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត
សាមីខ្លួន​អ្នកតំណាង​ឱ្យ​សាមីខ្លួន  (៥ថ្ងៃ​យ៉ាងយូរ​បន្ទាប់​ពិ​ថ្ងៃ​ទទួល​លិខិត​ជូនដំណឹង​បដិសេធ​ពី គជប។ ក្រុមប្រឹក្សាធម្មនុញ្ញ​សំរេច​ក្នុង​រយៈពេល ១០ថ្ងៃ យ៉ាងយូរ​បន្ទាប់ពី​ទទួល​បណ្ដឹង)
៤-លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការបោះឆ្នោត
   - 
បណ្ដឹងតវ៉ា​ដោយផ្ទាល់ ៧២ម៉ោង​យ៉ាងយូរ​បន្ទាប់ពី ការប្រកាស​លទ្ធ​ផលប​ណ្ដោះ​អាសន្ន​របស់ គជប
   - 
បណ្ដឹង​ជំទាស់​នឹង​សេចក្ដីសំរេច​របស់ គជប ៧២ម៉ោង​យ៉ាងយូរ​បន្ទាប់ពី​ការជូនដំណឹង​របស់ គជប
គណបក្សនយោបាយ​ដែល​បាន​ឈរឈ្មោះ​បោះឆ្នោត
ក្រុមប្រឹក្សាធម្មនុញ្ញ​ពិនិត្យ​សំរេច​ក្នុង​រយៈពេល ១០ថ្ងៃ ទៅ២០ ថ្ងៃ ​យ៉ាងយូរ​បន្ទាប់ពី​ទទួល​បណ្ដឹង



Comments

  1. ខ្ញុំ​បានអានហើយខ្ញុំទទួលបាននូវចំណេះដឹងទូលំទូលាយ

    ReplyDelete

Post a Comment